ថ្ងៃទី ៖ | 18-08-2024, ដោយ Admin | 43 Views |
ក្រុមមន្ត្រីហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១៧នាក់
ក្រុមមន្ត្រីហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១៧នាក់
ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៧នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅកណ្តាលទីក្រុង Zawayda ក្នុងដែនដីហ្កាហ្សា កាលពីថ្ងៃសៅរ៍ ខណៈអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មី ដោយលើកឡើងពីការបាញ់គ្រាប់រ៉ូកែតរបស់ក្រុមហាម៉ាសនៅក្បែរនោះ។
អ៊ីស្រាអែលក៏បានប្រកាសឈ្មោះទាហានពីរនាក់ផងដែរ ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាបានស្លាប់កាលពីរសៀលថ្ងៃសៅរ៍ នៅពេលគ្រាប់បែកនៅតាមដងផ្លូវបានផ្ទុះនៅកណ្តាលដែនដីហ្កាហ្សាស្ទ្រីប និងការវាយប្រហារតាមអាកាសនៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ដោយបាននិយាយថាបានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសជាន់ខ្ពស់ពីរនាក់ ពាក់ព័ន្ធ ការសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ។
អំពើហិង្សានេះបានកើតឡើងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យ១៨សីហា ហើយជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃចន្ទ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំងដើម្បីបញ្ចប់កិច្ចព្រមព្រៀងឈានដល់ការបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និង ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។
យោងតាមមន្ត្រីសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស ភាគច្រើននៃមនុស្សដែលត្រូវបានសម្លាប់នៅក្នុង Zawayda គឺមកពីគ្រួសារតែមួយ ហើយពួកគេរួមមានកុមារ ៨ នាក់ និងស្ត្រី ៤ នាក់ ៕
|