គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 01-09-2024, ដោយ​​ Admin | 219 Views
លោក ស ម៉ាប់ និងលោក សុខ សុង ជលផលស្រុកសូទ្រនិគម បើកដៃឲ្យបទល្មើសនេសាទកើតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងពេញបន្ទុកខណ:រដូវនេសាទត្រូវបានបិទ...
ខេត្តសៀមរាប÷សេចក្តីរាយការណ៍ពីឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មកថាមានបទល្មើសនេសាទនៅក្នុងស្រុកសូទ្រនិគមកើតឡើងយ៉ាងពេញបន្ទុកក្នុងដែនសមត្ថកិច្ចរបស់លោក ស ម៉ាប់ ដែលជានាយផ្នែកជលផលនិងលោក សុខ សុង នាយសង្កាត់ជលផលកំពុងឃ្លាំង។ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិសាស្រ្តខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានយើងបឲ្យដឹងថាសព្វថ្ងៃនេះមានឧបករណ៍បទល្មើសនេសាទខុសច្បាប់ជាច្រើនប្រភេទកំពុងដាក់នេសាទដូចជាស្បៃមុងក្រឡាញឹកច្រើនស្គេសស្កះចាប់ពីប្រឡាយឃ្លាំងរហូតដល់ចំការទល់។ ប្រភពឲ្យដឹងទៀតថាទោះបីរដូវនេសាទត្រូវបានបិទយ៉ាងណាក្តីក៌មន្រ្តីជំនាញស្រុកសូទ្រនិគម នៅតែមានការបើកភ្លើងខៀវពីសំណាក់លោក ស ម៉ាប់ នាយផ្នែកនិងលោក សុខ សុង នាយសង្កាត់ជលផលកំពង់ឃ្លាំងកើតមានយ៉ាងអនាធិបតេយ្យដដែល។ ប្រភពបន្តថាក្នុងករណីដែលកើតមានបទល្មើសនេសាទ ឃុំកំពង់ឃ្លាំង គឺដោយមានការឃុបឃិតជាលក្ខណ:ប្រព័ន្ធរវាងមន្រ្តីជំនាញជលផលនិងក្រុមឈ្មួញទើបបណ្តាលឲ្យបទល្មើសកើតឡើងគ្រប់រដូវកាលមិនថារដូវបិទនេសាទឬបើកនេសាទហើយករណីបទល្មើសនេសាទខុសច្បាប់នេះកើតឡើងតាំងពីលោក ស ម៉ាប់និងលោកសុខ សុងឡើងមកកាន់តំណែងជលផលកំពង់ឃ្លាំងមកម្ល៉េះ។ ប្រជាជននេសាទមួយចំនួនបានបង្ហើបឲ្យក្រុមការងារយើងដឹងថា មានមនុស្សម្នាក់ឈ្មោះ(តូ)ដែលជាសេនាសេយោរបស់លោក ស ម៉ាប់និងលោក សុខ សុងដើរមើលនិងរាប់ចំនួនមនុស្សដែលជាក្រុមឈ្មួញបទល្មើសនេសាទនៅក្នុងឃុំកំពង់ឃ្លាំងហើយមន្រ្តីជំនាញបង្រ្កាបបទល្មើសនេសាទរាល់ថ្ងៃតែនាក់មិនបង់លុយខែឲ្យមិនគ្រប់ឬក៌អ្នកមិនបង់តែប៉ុណ្ណោះ ករណីនេះមន្រ្តីជំនាញជលផលគេរកសុីធ្វើរបរនេះជាច្រើនឆ្នាំមកហើយដោយគេមិនខ្វល់ពីការបាត់បង់នៅមច្ឆាជាតិអីទេសំខាន់គេត្រូវការលុយដាក់ហោប៉ៅ។ ដោយជាក់ស្តែងនាពេលបច្ចប្បន្ននេះឃុំកំពង់ឃ្លាំងគេសង្កេតឃើញកាណូតដឹកជញ្ជូនកូនត្រីនុយជាច្រើនឡើងក្នុងភូមិឃុំខាងលើ ដែលគេស្គាល់មេឈ្មួញដ៏ធំឈ្មោះ ឈៀង ឈុនណា ប្ដីឈ្មោះយាន សូ រស់នៅភូមិស្ពានវែងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបល្បីរូបនេះតែងធ្វើអាជីវកម្មប្រមូលទិញកូនត្រីគ្រប់ប្រភេទពីបទល្មើសយកមកធ្វើជានុយត្រីនិងដឹកជញ្ជូនជារៀងរាល់ថ្ងៃមកឡើងក្នុងឃុំកំពង់ឃ្លាំងមានបួនគោលដៅដោយមិនខ្លាចក្រែងឬមានការបង្ក្រាបពីមន្ត្រីជំនាញឡើយ។ ប្រភពបានបន្តថាឈ្មោះ(តូ) ដែលជាកូនចៅរបស់លោកនាយសង្កាត់ សុខ សុងជាអ្នកមើលថែបើកភ្លើងខៀវនិងដើរប្រមូលលុយពីក្រុមបទល្មើសជារៀងរាល់ថ្ងៃពុំដែលខានឡើយ។ជាក់ស្ដែងថ្មីៗនេះនៅព្រឹកថ្ងៃទី២៧. ២៨ .២៩.៣០.៣១ មានការដឹកជញ្ជូនប្រភេទកូនត្រីចម្រុះជាច្រើនកាណូតរាប់រយគីឡូរាប់តោនមកឡើងនៅក្នុងចំណុចខាងលើរួចបន្តលើកដាក់រថយន្តនិងរម៉កដឹកបន្តទៅចែកចាយតាមស្រុកខេត្តក្រុងផ្សេងៗ។ ពាក់ព័ន្ធករណីខាងលើនៅថ្ងៃទី ៣០ សីហា ឆ្នាំ២០២៤ ដើម្បីឲដឹងពិតភ្នាក់ងារយើងបានទំនាក់ទំនងទៅលោក(តូ)ជាមន្ត្រីជលផល កូនចៅរបស់លោកសុខ សុង សួរករណីបទល្មើសនេសាទលោកថាឲ្យសួរទៅលោក(សុង)នាយសង្កាត់និងលោក(ម៉ាប់)នាយផ្នែកទៅដឹងហើយ។ទោះបីជាខំសួរយ៉ាងណាក៏លោក(តូ)នៅឆ្លើយដដែលៗសួរទៅលោកទាំងពីរបានដឹង ។ ក្រោយពីលោក(តូ)ជំរុញឲ្យសួរទៅលោកនាយសង្កាត់និងនាយផ្នែក ភ្នាក់ងារយើងក៏បានទំនាក់ទំនងទៅលោក ស ម៉ាប់នៅរសៀលថ្ងៃដដែល លោកថាបង្ក្រាបរាល់ថ្ងៃហើយ ឥឡូវលោកជាប់ប្រជុំចាំស្អែកចាំទាក់ទងគ្នា មកដល់ព្រឹកស្អែកថ្ងៃទី ៣១ សីហា ២០២៤ លោក ស ម៉ាប់ បានខលមកប្រាប់ថាចាំគាត់ដាក់កម្លាំងឲ្យចុះទៅបង្ក្រាបថែមទៀត។ ករណីខាងលើនេះប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានយើងក្នុង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានលើកឡើងថាសព្វថ្ងៃនេះមានបទល្មើសនេសាទប្រភេទកូនត្រីនុយនិងលៀសកើតមានយ៉ាងពេញបន្ទុកនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ដោយគ្មានការបង្ក្រាបពីជំនាញសមត្ថកិច្ចមូលដ្ឋានឡើយហើយបើមានការបង្ក្រាបវិញគ្រាន់តែបង្អើលៗដូចដេញចាប់ចាបអញ្ចឹងមានតែការមើលថែនិងប្រមូលលុយដាក់ហោប៉ាវចែកគ្នាធ្វើមានធ្វើបានតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋសូមស្នើដល់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាមើលនិងចាត់វិធានការចំពោះកូនចៅមន្ត្រីក្រោមឱវាទនៅក្នុងទឹកដីឃុំកំពង់ឃ្លាំងផងទាន។ពុំដូច្នោះទេពពួកមច្ឆាជាតិមានដូចជាកូនត្រីចម្រុះគ្រប់ប្រភេទលៀសខ្ចៅប្រើសុទ្ធតែឧបករណ៍ខុសច្បាប់ស្បៃក្រឡាញឹកម៉ាស៊ីនអូសដោយកាណូត ធនធានជលផលច្បាស់ជារលាយដោយសារអស់លោកទាំងនោះជាពុំខាន។ ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️0716788787/012832850
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 104 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09