គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 13-02-2024, ដោយ​​ Admin | 51 Views
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយគ្នានោះខ្យល់មូសុងឦសានបន្តបង្កើនឥទ្ធិពលនិងល្បឿនបក់មកលើកម្ពុជា។ ចាប់ពីថ្ងៃទី១៤ ទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានថមថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
 
២-តំបន់ខ្ពង់រាប ៖ 
 ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C
⁃ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-១៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
 
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 104 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09