គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 13-02-2024, ដោយ​​ Admin | 74 Views
ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក/ខេត្ត។
ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក/ខេត្ត។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
 
១) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
២) អនាម័យក្នុងមណ្ឌលសុខភាព
៣) អនាម័យក្នុងឃ្លាំងឱសថ
៤) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត
ជាលទ្ធផលនៃការចុះអភិបាលការងារគ្រប់គ្រងឱសថនេះ ក្រុមការងារបានណែនាំ និងកែតម្រូវចំណុចខ្វះខាតមួយចំនួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយក្នុងនោះមាន៖
-ចំពោះអគារមានសភាពចាស់ទ្រុឌទ្រោម ពេលភ្លៀងមកបណ្ដាលឱ្យមានទឹកស្រក់តក់ៗតាមដំបូល ព្រោះអគារនេះមានសភាពចាស់ទ្រុឌទ្រោម ដែលបានសាងសង់តាំងពីឆ្នាំ១៩៩៣មក ហើយថែរក្សានូវអនាម័យនៅក្នុងមណ្ឌលសុខភាព
- ត្រូវរៀបចំទុកដាក់ឱសថឱ្យត្រូវតាមលក្ខណៈបច្ចេកទេស
- ត្រូវរៀបចំទុកដាក់ឱសថតាមតួរអក្សរឱ្យបានត្រឹមត្រូវ និង
- ឱសថត្រូវដាក់លើកំណល់ឱ្យបានត្រឹមត្រូវ
 
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកគងពិសីកម្រិត(CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺកម្រិត(CPA3) នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារអោយបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាអោយបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ។
 
សូមបញ្ជាក់ផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញចុះទៅអភិបាលដល់៖
១- ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ (CPA3)  ស្ថិតនៅភូមិអង្គសេរី សង្កាត់រកាធំ  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២- ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកគងពិសី (CPA2)  ស្ថិតនៅភូមិស្វាយចារ ឃុំស្រង់ ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ
៣- មណ្ឌលសុខភាព ព្រះនិពា្វន ស្ថិតនៅផ្លូវ១៣០ ភូមិព្រៃទទឹង ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  
៤- មណ្ឌលសុខភាព វាលអង្គពពេល ស្ថិតនៅភូមិក្រសាំងសីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  
៥- មណ្ឌលសុខភាព ជង្រុក ស្ថិតនៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  
៦- មណ្ឌលសុខភាព ទួលអំពិល ស្ថិតនៅភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ  
៧- មណ្ឌលសុខភាព បសេដ្ឋ ស្ថិតនៅភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ  
៨- មណ្ឌលសុខភាព រំពារមានជ័យ ស្ថិតនៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ 
៩- មណ្ឌលសុខភាព ពេជ្រមុនីទឹកល្អក់ ស្ថិតនៅភូមិត្រពាំងស្នួល ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ថ
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 104 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09