គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីពិនិត្យ និងជំរុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួន៖
១- ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងជុំវិញមណ្ឌល
២- ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៣- ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៤- ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៥- ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៦- ការគ្រប់គ្រងឱសថ និងឧបករណ៍បរិក្ខារពេទ្យ
៧- ការបំពេញការងារ និងប្រចាំការ២៤ម៉ោង/៧ថ្ងៃ។
សូមបញ្ជាក់ផងដែរ ការចុះពិនិត្យនោះក៏មានការចូលរួម សម្របសម្រួលពី អនុប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានការិយាល័យមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសមួយចំនួនផងដែរ ដោយបានចុះទៅដល់មណ្ឌលសុខភាពចំនួន៩ រួមមាន៖
១- មណ្ឌលសុខភាព ប្រាសាទ
២- មណ្ឌលសុខភាព ទឹកជោរ
៣- មណ្ឌលសុខភាព ភ្នំលៀប
៤- មណ្ឌលសុខភាព រហាល
៥- មណ្ឌលសុខភាព ឈ្នួរមានជ័យ
៦- មណ្ឌលសុខភាព បុស្បូវ និងប៉ុស្តិ៍សុខភាព ខ្ទាស់
៧- មណ្ឌលសុខភាព បត់ត្រង់
៨- មណ្ឌលសុខភាព ឫស្សីក្រោក២ និង
៩- មណ្ឌលសុខភាព ភ្នំតូច។