ដោយមានការណែនាំដល់ត្រឹមត្រូវពីគ្រូដឹកនាំ ការផ្ដល់ឱកាសសិក្សាពីថ្នាក់ដឹកនាំសាលា ព្រមទាំងការជំរុញទឹកចិត្ត និងជួយឧបត្ថម្ភផ្សេងៗពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល សិស្សានុសិស្សមានសិទ្ធិអំណាចក្នុងការផ្លាស់ប្ដូរ មានសក្ដានុពលដើម្បីក្លាយជាអ្នកដឹកនាំ និងសហគ្រិនឆ្លាតវៃ។
តាមរយៈការបង្កើតក្លឹបសិក្សាក្រៅម៉ោង (ICT) នេះ សិស្សានុសិស្សបានសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងសហគមន៍ និងសកលលោក ព្រមទាំងជួយលើកកម្ពស់ការអប់រំបច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀនកម្រិតមធ្យមសិក្សា និងដើម្បីបណ្ដុះធនធានមនុស្សដែលមានសមត្ថភាពឌីជីថល សម្រាប់ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ៕