គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 07-11-2024, ដោយ​​ Admin | 27 Views
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមន្ត្រីសាលាខេត្តតាកែវ ចំនួន ៣នាក់
អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីសាលាខេត្តតាកែវ ពាក់ព័ន្ធករណីរំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្រមទាំងបទល្មើសនៃការលាងសម្អាតប្រាក់ និងរំលោភអំណាច និងបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាម នីតិវិធី។ មន្ត្រីសាលាខេត្តតាកែវ ទាំងបីរូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់វិទ្យុបាយ័នថា : នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងមួយករណី ដែលមានជនសង្ស័យបីរូប ទៅសាលាដំបូងខេត្តតាកែវ អ្នកទាំងបីមានឈ្មោះ៖ ១) ហេង វុទ្ធី មានតួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ភេទប្រុស អាយុ ៤៥ ឆ្នាំ ២) ម៉ម វិចិត្រ មានតួនាទី អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន អាយុ ៣៩ ឆ្នាំ អ្នកទាំងពីរជាប់សង្ស័យ ក្នុងបទល្មើស រំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្រមទាំងបទល្មើសនៃការលាងសម្អាតប្រាក់។ ៣) ដោយឡែក យ៉ុន សុធន មន្រ្តីការិយាល័យគាំទ្រមូលដ្ឋាន អាយុ ៤៩ ឆ្នាំ ជាប់សង្ស័យក្នុងបទល្មើសរំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ។
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 104 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09