គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 12-11-2024, ដោយ​​ Admin | 47 Views
តើលោកកើតជូនមានអំណាចធំប៉ុណ្ណា.!ទើបអាចសង់អាគាររោងចក្រដ៏ធំក្នុងដីរដ្ឋ រីឯអាជ្ញាធរមូលដ្ឋាននិងលោកអភិបាលស្រុកឈូករក្សាភាពស្ងៀមស្ងាត់...!
ខេត្តកំពត៖ ប្រភពប្រជាពលរដ្ឋរាយការណ៍មកថាអាគាររោងចក្រមួយកន្លែងស្ថិតក្នុង ភូមិពស់ពង ឃុំនារាយន៍ ស្រុកឈូក ខេត្តកំពត ដែលគេដឹងថាជារបស់ឈ្មោះកើត ជួន មានសិទ្ធមានអំណាចធំប៉ុណ្ណាបានអាចសង់សំណង់អាគាររោងចក្រដ៏ធំរឹងមាំនៅលើដីហាមឃាត់របស់រដ្ឋ។ ព្រោះដីនេះអតីតជាកលវិទ្យាល័យភូមិន្ទតាកែវ+កំពត និងមន្ទីរពេទ្យចិនកាលសម័យសង្គមរាស្ត្រនិយម ក្រោយមកជាចំការដើមកាស្យារបស់សម្ដេចជាស៊ីម។ តាមការឲដឹងពីពលរដ្ឋ ដីតំបន់នោះអាជ្ញាធររដ្ឋពុំបានចេញប្លង់កម្មសិទ្ធិនិងអនុញ្ញាតឲ្យសាងសង់លំនៅដ្ឋានិងសំណង់ផ្សេងៗទេ អាចត្រឹមបានតែជាដីអាស្រ័យផលកសិកម្មតែប៉ុណ្ណោះ។ ព្រោះជាដីរបស់រដ្ឋស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។ ចុះហេតុអ្វីបានជាលោក កើត ជួន អាចសាងសង់សំណង់អាគាររោងចក្រដ៏ធំមហិមាបានដោយរលូនពុំមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានបែបនេះ ឬក៏អាជ្ញាធរបានសើមមាត់សើមកហើយឬយ៉ាងណា?បានជាមិនធ្វើការទប់ស្កាត់។ ប្រភពបន្តថាដីចំណុចនេះឯកឧត្តម ម៉ៅ ធនិន្ទអភិបាលខេត្តកំពតធ្លាប់បានចេញចរាចរណ៍ណែនាំហាមឃាត់មិនឱប្រជាពលរដ្ឋឬបុគ្គលណាសាងសង់លំនៅដ្ឋានរឺសំណង់បានទេ។ ហើយកន្លងមកពលរដ្ឋដែលបានសាងសង់ដោយមិនគោរពទៅតាមច្បាប់នោះត្រូវបានជាប់បណ្ដឹងទៅតុលាការជាច្រើននាក់មកហើយ។តែពេលនេះលោក កើត ជួន អាចសាងសង់សំណង់អាគារដ៏ធំមហិចមានៅលើដីនេះបានដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននិងថែមទាំងគ្មានទោសទាន់អ្វីទៀត។ ពាក់ព័ន្ធករណីនេះដែរអង្គភាពយើងបានខលទៅលោកអ៊ុក កែវ មេឃុំនារាយ លោកប្រាប់ថាបញ្ហានេះលោកមិនហ៊ានឆ្លើយប្រាប់បានទេ មកជួបផ្ទាល់មក.ពេលដែលទៅជួបលោកបដិសេធមិនបកស្រាយឲ្យសួរទៅលោក សៅ មឿន អភិបាលស្រុកឈូកដឹងហើយ។ ចំពោះលោក កើត ជួន ម្ចាស់សំណង់អង្គភាពយើងខលទំនាក់ទំនងសុំការបកស្រាយលោកឆ្លើយតាំង.រ.ដិ.ក.រ.ដុ.ប.ថាមានប្លង់តែប្លង់នៅធនាគារចង់ដឹងឯកសារឲ្យសួរឃុំទៅ។ភ្នាក់ងារយើងតបវិញថាសួរទៅឃុំហើយតែឃុំបដិសេធ ឮដូច្នេះគាត់ថាប៉ុណ្ណឹងបានហើយជាប់រវល់ធ្វើឡានក៏ចុចបិទទូស័ព្ទទៅ។ ចំណែកលោក សៅ មឿនអភិបាលស្រុកឈូកអង្គភាពយើងបានទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាមនៅថ្ងៃទី៧ ខែតុលា ឆ្នាំង២០២៤លោកតបថាអាគាររោងចក្រដែលសង់នេះខាងមុខមានប្លង់បន្តិច តែខាងក្រោយគាត់លួចសង់មិនបានដឹង ចូលក្នុងដីរបស់រដ្ឋបាលព្រៃឈើរដ្ឋ ដល់តែសួររកប្លង់ខាងមុខលោកអះអាងថាចាំឲ្យខាងរដ្ឋបាលព្រៃឈើចុះទៅសិក្សាសិន បន្ទាប់មកទៀតទោះបីជាអង្គភាពយើងសួរនាំការសិក្សារបស់រដ្ឋបាលព្រៃឈើនិងសុំការបំភ្លឺឯកសារយ៉ាងណាក៏លោក សៅ មឿនមើលហើយមិនឆ្លើយតបដែរស្ងាត់រហូតមកដល់ពេលនេះ។ ចំណែកលោក ង៉ាន់ ធារិទ្ធ អភិបាលរងខេត្តកំពតទទួលបន្ទុកដីធ្លីអង្គភាពយើងបានរាយការណ៍ជំរាបជូននិងសួរនាំពីរករណីដីនេះនៅថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០២៤លោកមានប្រសាសន៍ថា (ករណីហ្នឹងចាំខ្ញុំរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តដើម្បីមុខការករណីហ្នឹង )តែ មកដល់ពេលនេះពុំឃើញលោកអភិបាលរងខេត្តក៏ដូចជាលោកអភិបាលស្រុកមានចំណាត់ការអ្វីទល់តែសោះគឺស្ងាត់ឈឹងតែម្ដង។ ប្រភពពលរដ្ឋម្នាក់សូមលាក់អត្តសញ្ញាណបានបង្ហើបឲ្យអង្គភាពយើងដឹងថារូបគាត់ក៏មានដីនៅចំណុចក្បែរនោះដែរ សូម្បីតែចាក់ដីក៏អាជ្ញាធរមិនអនុញ្ញាតផង.កុំថាឡើយដល់ធ្វើលំនៅដ្ឋានឬសង់អគារដ៏ធំបែបនេះ។ព្រោះដីតំបន់នេះចាប់ពីផ្លូវចូលទំនប់ម្លេចខាងជើងថ្នល់រហូតដល់ជើងភ្នំមកខាងលិចរហូតដល់របងវត្តនារាយជាដីសកលវិទ្យាល័យភូមិន្ទតាកែវ+កំពតនិងពេទ្យចិនចាស់ទាំងពីរសម័យសង្គមរាស្ត្រនិយមដែលរដ្ឋហាមឃាត់។ ហេតុផលដែលលោក កើត ជួន អាចសាងសង់សំណង់រោងចក្របានដ៏ធំនេះដោយសាររត់ការត្រូវគ្នាជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំនិងស្រុក អស់ហើយ តែបើនិយាយអំពីមានប្លង់នោះគឺជាប្លង់(សេះហោះ)និយាយឲ្យសាមញ្ញទៅគឺប្លង់ក្លែងក្លាយដែលគេបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងអាជ្ញាធរ។ បើសិនជាដីតំបន់នោះអាចធ្វើប្លង់បាន ម្ល៉េះពលរដ្ឋមានដីនៅម្ដុំនោះធ្វើប្លង់គ្រប់គ្នាអស់ហើយមិនទុកឲ្យពិបាក សាងសង់អ្វីពុំបាន រួមទាំងដីគាត់ផង។ ជុំវិញករណីនេះមជ្ឈដ្ឋានមហាជនក៏ដូចប្រជាពលរដ្ឋទូទាំងឃុំនារាយស្រុកឈូកសូមសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពតជាពិសេសសូមសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់មេត្តាជួយមើលនិងដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវពិនិត្យចំពោះដីរដ្ឋក្នុងចំណុចនេះផងទាន បើពុំដូច្នោះទេនឹងត្រូវជនខិលខូចមួយចំនួនមានលុយមានអំណាចបក្សពួកនិយមឃុបឃិតគ្នាជាប្រព័ន្ធរំលោភបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ជាពុំខាន។ ក្នុងករណីនេះដែរអង្គភាពយើងផ្សព្វផ្សាយគឺក្នុងន័យស្ថាបនាការពារសម្បត្តិជាតិសម្បត្តិសាធារណរបស់រដ្ឋ គ្មានគំនិតមួលបង្កាច់ឈ្នានីសចោទប្រកាន់ញុះញង់លាបពណ៌លើអង្គភាពស្ថាប័នឬបុគ្គលណាឡើយ៕ អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ...071 67 887 87
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 104 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09