គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 17-11-2024, ដោយ​​ Admin | 29 Views
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត២០ម៉ឺននាក់ចូលរួមពិធីបុណ្យអុំទូកនៅខេត្តមិន
ប៉ៃលិន៖ បើតាមការបញ្ជាក់របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិន សរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣,៣៨% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ ដែលមានចំនួន ៤៩,១១៦ កើនឡើងចំនួន៣៦២,៤៩% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៤៦៧នាក់ ប្រៀបធៀបនិងចំនួនភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២៣ ដែលមានចំនួន ៣,២៤៤នាក់ កើនឡើងចំនួន ១៣០,១៧%។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ ដោយមានការគិតខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំណពេញក៍ដោយ ក៍រដ្ឋបាលខេត្ត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានអធិកអធម ដូចជាការរៀបចំតុបតែងខ្លោងទ្វារ ទង់ បដា ប្រទីប ភ្លើងបំភ្លឺចម្រុះពណ៌ ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ និងការប្រគំតន្ត្រីខ្នាតធំមានតារាចម្រៀងល្បីមកពីរាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវម្ហូបអាហារ នំចំណី និងភេសជ្ជៈ ដោយឥតគិតថ្លៃផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ ជាពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 102 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09