ថ្ងៃទី ៖ | 26-11-2024, ដោយ Admin | 101 Views |
លោកជ័យ ចាន់គង់ រងបញ្ជាការស្រាលនិងជលផលឃុំពាមបាងបើកដៃឲ្យបទល្មើសដាក់ស្នុកយ៉ាងពេញបន្ទុកសង្ស័យថាបានទទួលសំណែនសែនព្រែនពីបទល្មើសទាំងនោះហើយ រឺ.មើលទៅ..?
ខេត្តកំពង់ធំ=លោកជ័យ ចាន់គង់ រងបញ្ជាការស្រាលនិងជលផលឃុំពាមបាងបើកដៃឲ្យបទល្មើសដាក់ស្នុកយ៉ាងពេញបន្ទុកសង្ស័យថាបានទទួលសំណែនសែនព្រេនពីបទទាំងនោះក្រាសក្រែលហើយមើលទៅបានជាមិនធ្វើការបង្រ្កាប។
តាមប្រភពពីប្រជានេសាទឃុំពាមបាងស្រុកស្ទោងរាយការណ៍មកថា លោក ជ័យ ចាន់គង់មេបញ្ជាការរងបញ្ជាការស្រាលការពារបឹងទន្លេសាបឃុំពាមបាងនិងលោក ហ៊ួន ផល នាយសង្កាត់ជលផលឃុំពាមបបាង
មិនធ្វើការបង្រ្កាបបទល្មើសក្នុងដែនសមត្តកិច្ចរបស់ខ្លួននោះទេមានតែការបើកដៃ
ឲ្យបទល្មើសស្នុកដាក់ពេពផ្ទៃទឹកក្នុង
ឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ រីឯជំនាញដេកចាំមើលនិងចាំតែកើបលុយពីបទល្មើលបើធ្វើតែបែបនិងមឆ្ចាជាតិក្នងបឹងទន្លេសាបច្បាស់ជារលាយហិនហោចគ្មានសល់ទេ។
នេះពិតជាដូចសម្តេចពុកមានប្រសាសន៍មែនដាក់មន្រ្តីការពារទីណារលាយទីនោះមិថាព្រៃឈើឬថាមឆ្ចាជាតិ។
ប្រភពបន្តថា÷មានមន្រ្តីជំនាញបញ្ជាការស្រាលមន្ត្រីជលផលការពារបឹងទន្លេសាប
ត្រូវបានគេស្គាល់ឈ្មោះ ជ័យ ចាន់គង់ ជាមន្ត្រីប៉ូលិសសេដ្ឋកិច្ចជាមេបញ្ជាការរង .ដែលមានលោក គង់ សុភាព ជាមេបញ្ជាការ មិនមែនចុះមកបង្ក្រាបបទល្មើសនេសាទខុសច្បាប់នោះទេមានតែការបើកភ្លើងខៀវឃុបឃិតគ្នាជាលក្ខណ:ប្រព័ន្ធ ជាមួយក្រុមល្មើសដាក់ស្នុករាប់សិបស្នុកនៅក្នុងភូមិសាស្រ្តឃុំពាមបាងមានដូចជា÷
ចំណុច.ប្រាំបីមុំព្រំប្រទល់ ឆាយកែវ ភូមិពៅវើយ ជីមាសភូមិដូនស្ដើងនិងចំណុចទឹកថ្លាភូមិបាឡតស្ឋិតក្នុងឃុំពាមបាង។
អ្នកដាក់ស្នុកត្រូវបានគេស្គាល់ឈ្មាះច្បាស់
មានដូចជា÷
១/ឡោ គឹមចន
២/ឡោ គឹមហួរ
៣/ចក់ ហ៊ុន
៤/ខេង សុខ
៥/លុច លេង
៦/ហ្វៀង យាំងម៉ាយ
៧/សាយ សៀន
៨/ពា យ៉ាត់
៩/គង់ ហុង
១០/វី ស្រី
១១/ហ៊ុយ
១២/ឡន ជា
១៣/យាយ អ៊ីម
១៤/ផារី
១៥/សាន គៀន
១៦/ហួរ...ដូនស្តើង
១៧/គុណនី
១៨/ផល
១៩/ក្រើន
២០/ម៉ៃសា
២១/មីន (នឹងគូកនជាច្រើនទៀត)
ដោយមន្រ្តជំនាញខាងលើគេបានយកតួនាទីជំនាញរ ខាងបង្រ្កាបបែជាទៅឃុបឃិតគ្នាជាប្រពន្ធប្រព្រិត្តអំពើពុករលួយរបៀបធ្វើស្រែលើខ្នងរាស្រ្តម្នាក់ៗប្រមូលលុយពីបទល្មើសយកលុយដាក់ហោប៉ៅ
រស់យ៉ាងសុខស្រួលនៅក្នុងសង្គមគ្រួសារ។
ប្រភពច្បាស់ការពីក្រុមអ្នកដាក់ស្នុកក្នុងឃុំពាមបាងប្រាប់ក្រុមសារព័ត៌មានយើងថាពួកគាត់អាចដាក់ឆ្នុកនេះបានមិនមានជាការលំបាកទេ គឺឲ្យបង់លុយឲ្យជំនាញទៅគឺមិនខ្វល់អ្វីឡើយ។
ចំពោះបង់លុយឲ្យជំនាញក្នុងមួយយប់ៗត្រូវបង់ឲ្យ មួយជំនាញឬស្ថាប័នពាក់ព័ន្ធមួយចំនួន(៣០០០០រៀល)បីមុឺនរៀល
សរុបជំនាញទាំងអស់ក្នុងមួយយប់ត្រូវបង់ចំនួន២៣ម៉ឺនរៀលសំរាប់ឧបករណ៍ស្នុក១ ហើយការបង់ឱ្យនេះមានច្រើនជំនាញណាស់ មិនដឹងខាងណាខ្លះនោះទេ ។
តែពួកគាត់ស្គាល់ច្បាស់ តែលោកជ័យចាន់គង់មេរងបញ្ជាការស្រាលនិងលោក ហ៊ួនផល នាយសង្កាត់ជលផលបាង ដែលចុះជាប់ជាប្រចាំ។
ហើយលោកជ័យ ចាន់គង់នេះចាប់តាំងពីចុះមកកាន់ឃុំពាមបាងនេះគឺប្រមូលលុយពីប្រជានេសាទគ្រប់ប្រភេទមិនថារដូវបិតនេសាទឬក៌បើកនេសាទនោះទេ។
ហើយមន្រ្តីជំនាញខាងលើគេបានគុំរាមកំហែងប្រមូលលុយពីពលរដ្ឋប្រជានេសាទរាប់ម៉ឺនរាប់សែនដុល្លាទោះបីអាជ្ញាធរមូលដ្ឋានសំការលើកលែងអនុគ្រោះក៏លោកជ័យ ចាន់គង់មិនប្រណីឡើយ។
ចំណែកអ្នកមិនបានបង់ប្រាក់ឱ្យពួកគេទេ
គឺជំនាញខាងលើចុះកាប់បំផ្លាញបង្ក្រាបតែម្ដងមិនអាចរកអ្វីបានទេទោះលក្ខណះគ្រួសារក៏ដោយព្រោះកន្លងមកក៏ធ្លាប់មានរឿងជុំរ៉ុងចម្រាស់គ្នានិងអ្នកដាក់ឆ្នុកអត់បង់លុយឲ្យ ក៏ត្រូវក្រុមលោក ជ័យ ចាន់គង់ ចុះបង្ក្រាប សារយកអស់គ្មានសល់។
ប្រភពបមួយទៀតបានបញ្ជាពបន្ថែមថាបើមានអ្នកសារព័ត៌មានចុះមកយកព័ត៍មានគឺគេមន្រ្តីជំនាញគេខលប្រាប់អ្នកដាក់បទល្មើស
ស្មុកទាំងនោះនិងគ្នីគ្នាមិនឲ្យចេញដាក់ទេ
លុះត្រាអ្នកសារព័ត៌មានទៅបាត់អស់ទើប
គេឲ្យដាក់វិញជាធម្មតា ព្រោះខ្លាចអ្នកសារព័ត៌មានឃើញផ្តិតយករូបភាព។
ហើយសព្វថ្ងៃនេះគេសង្កេតឃើញថាឃុំពាមបាងក្នុងមួយយប់ៗយ៉ាងហោចណាស់ក៏មានបទល្មើសស្នុកមិនតិចជាង៥០ទៅ៦០ស្នុកដែរដែលធ្វើសកម្មភាព។
កាលពីថ្ងៃទី១៩វិច្ឆិកា ២០២៤ភ្នាក់ងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងចំណុចប្រាំបីមុំព្រំប្រទល់ ឆាយកែវភូមិពៅវើយ ជីមាសភូមិដួងស្ដើង និងចំណុចទឹកថ្លាភូមិបាឡតក្រុមរបស់បុគ្គល់ឈ្មោះមីនឃើញមានបទល្មើសភ្លើងស្នុកព្រោងព្រាតភ្លឺពេញទឹកដូចពលរដ្ឋរាយការណ៍មកមាន។
ពាក់ព័ន្ធករណីនេះដែរអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោកគង់សុភាពតាមប្រព័ន្ធតេលេក្រាមនិងខលជាច្រើនដងទូរសព្ទមិនអាចទាក់ទងបាន។បន្តមកបានខលទំនាក់ទំនងទៅលោកចាយគង់ ម៉េង នាយរងខណ្ឌជលផលលោកតថាចាំលោករាយការណ៍ប្រាប់ទៅបញ្ជាការស្រាយអរគុណដែលបានរាយការណ៍។
ចំណែកលោកប៉ែន សុវណ្ណរិទ្ធ ក្រោយអង្គភាពយើងរាយការណ៍ជុំវិញករណីឧបករណ៍ឆ្នុកនេះលោកតថាប្រើប្រាស់ឧបករណ៍ឆ្នុកខុសច្បាប់ភ្លើងពណ៌ហើយ មានអី មានតែបង្ក្រាបហ្នឹង។
ជុំវិញករណីខាងលើមជ្ឈដ្ឋានមហាជនក៏ដូចពលរដ្ឋក្នុងឃុំពាមបាងស្រុកស្ទោងសុំទទូចស្នើដល់ លោកប៉ែន សុវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ឯកឧត្តមនួន សុផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជាពិសេសឯកឧត្តម អៀង សុផាឡែត រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលលោកជ័យចាន់គង់ លោកហ៊ួន
ផល គូកន
និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ផងទានបើពុំដូច្នោះទេមច្ឆាជាតិនឹងត្រូវរលាយហិនហោចអស់ជាពុំខាន៕
អង្គុយយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️071
67 887 87/096 50 056 09
|