ថ្ងៃ អាទិត្យ ទី​​ 12 ខែ​ មករា ឆ្នាំ​ 2025 វេលាម៉ោង​ 6:38:36 AM​គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 03-12-2024, ដោយ​​ Admin | 40 Views
អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឲ្យកម្លាំងជលផល និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវ​កម្ទេច​វត្ថុតាង​បទល្មើសនេសាទចោលនៅនឹងកន្លែង មិនឲ្យយកមកទុកទៀតឡើយ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​កម្លាំង​ខ័ណ្ឌ​រដ្ឋបាល​ជលផល និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវ​កម្ទេច​ចោល​នូវ​វត្ថុតាង​បទ​ល្មើស​នេសាទ​នៅ​នឹង​កន្លែង​មាន​បទល្មើស មិនត្រូវយកមកទុកនៅកន្លែងនាំឲ្យ​ពិបាកទៀតឡើយ ព្រោះ​បទ​ល្មើស​ទាំង​នោះ តែងតែកើតឡើងវិញពេលសមត្ថកិច្ចចំរុះចេញមកវិញ។ ដើម្បីបំបាត់បទល្មើសនេះ ពេល​បង្ក្រាប​រួចត្រូវបំផ្លាញ​ចោលនៅទីតាងនោះតែម្តងទៅ។ ឯកឧត្តមបានបន្តថា ក្នុង​ឆ្នាំ២០២៤នេះ តាមរបាយការណ៍ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បាន​ចុះ​ប​ង្ក្រាប​ជា​ហូរហែរនូវប្រភេទរបាំងស្បៃមុង របាំងសាច់អួនវែងខុសពីច្បាប់ជលផល ការ​ដឹក​ជញ្ជូន​លៀស ការឆក់ត្រីទាំងឆក់ក្តៅ និងត្រជាក់ រួមនិងបទល្មើសផ្សេងៗទៀត ធ្វើឲ្យ​បទ​ល្មើស​ទាំង​នោះ​ថយ​ចុះ។ ចំពោះប្រជានេសាទលក្ខណៈគ្រួសារនៅគ្រប់ច្រកល្ហកនៃភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវ​រាយការណ៍​មកកម្លាំងជំនាញជលផល ឬអាជ្ញាធរមូលដ្ឋានភ្លាម បើឃើញ​មាន​បទ​ល្មើស​នេសាទ​របាំង​សាច់​អួន​វែងៗខុសច្បាប់ ឃើញរបាំងស្បៃមុង ឬឃើញបទល្មើសនេសាទដទៃទៀត។ ប្រសិន​បើ​រាយការណ៍ហើយមិនឃើញធ្វើ ត្រូវរាយការណ៍មកឯកឧត្តមផ្ទាល់តែម្តង ព្រោះ​សព្វ​ថ្ងៃ​ឯកឧត្តម​ច្រើន​​តែទទួលបានព័ត៌មានពីអ្នកកាសែតប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ដើម្បី​ថែ​រក្សាពូជមច្ឆាជាតិទឹកសាបយើងអោយគង់វង់។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ កន្លងមក ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បានខិតខំចុះតាម​មូលដ្ឋាន ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ​ទាំង​នោះ ជាពិសេសគឺពាក់ព័ន្ធបទល្មើសកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់២ និង​តំបន់​៣ ដែលច្បាប់បានហាមឃាត់ដាច់ខាត ការកាប់ព្រៃលិចទឹកយកមកធ្វើជាសម្រាស់ ការ​ឆក់​ត្រី ​ធ្វើអោយប្រជានេសាទយល់ដឹង ហើយប្រជាពលរដ្ឋ​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​អាំង​វែរទ័រ​ឆក់​ត្រី​ជា​ច្រើន​គ្រឿង​មក​ឲ្យ​សមត្ថកិច្ចជលផលយើងផងដែរ៕
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 115 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09