គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 04-12-2024, ដោយ​​ Admin | 18 Views
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញគណៈឆ្មបកម្ពុជា ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ តាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មបឱ្យបាន ១០០ ភាគរយ
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជា​នាយក​កម្ម​វិធី​សុខភាព​ផ្លូវភេទ បន្តពូជ និងសិទិ្ធនៅកម្ពុជា បានជំរុញឱ្យគណៈឆ្មបកម្ពុជា ក៏ដូចជាស្ថាប័ន និង​ដៃ​គូរ​អភិវឌ្ឍពាក់ព័ន្ធ ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ និងការបន្ត​អាជ្ញា​បណ្ណ​តាមរយៈ​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈបន្តរបស់ឆ្មប ឱ្យបាន១០០ភាគរយ ដើម្បីធានាការ​ផ្តល់​សេវា​ឆ្មប​ប្រកប​ដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (Continuing Professional Development CPD) និង​ការ​អនុវត្តគ្លីនិកផ្អែកលើសមត្ថ ភាព ដែលឆ្លើយទៅតាមតម្រូវការរបស់រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាលក្នុងការកាត់បន្ថយមរណៈភាពមាតា-ទារក ត្រឹមឆ្នាំ២០៣០ មកត្រឹម៧០ ក្នុង​១​សែន​កំណើត, រៀបចំដោយគណៈឆ្មបកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏បានសូមឱ្យឆ្មប មន្ទីរសុខា ភិបាលរាជធានី-ខេត្ត មូល​ដ្ឋាន​សុខាភិបាល ទាំងសាធារណៈ និងឯកជន ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចូលរួម៖ ផ្តល់​យោបល់លើខ្លឹមសារនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ជាពិសេសជំនាញសង្គ្រោះ ជីវិតរបស់ស្ត្រី និង​ទារក និងឯកភាពគ្នាទៅលើសកម្មភាព និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ប្រកប​ដោយនិរន្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត ឱ្យទទួលបានជោគ ជ័យ។ បន្តគាំទ្រ និងលើកទឹកចិត្តឆ្មប ក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប តាមរយៈ​សកម្មភាព​ដែល​ដាក់​ចេញ​រួមទាំងពេលវេលា ធនធាន និងទីកន្លែងដើម្បីឱ្យការការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹង​គុណភាព​នៃ​ការ​បណ្តុះ​បណ្តាល​ក្រោយ​ចេញ​បម្រើ​ការងារ​របស់ឆ្មប ដើម្បីពង្រឹងគុណភាពនៃសេវាថែទាំសុខភាពបន្តពូជ និងផ្លូវភេទ ជាពិសេស សេវា​សង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត សេវាពន្យារកំណើត/ផែនការគ្រួសារ សេវា​ថែទាំស្ត្រីរងអំពើហង្សា ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្ធិអន្តរជាតិ ស្តីពីប្រជាជននិងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ ២០៣០។ លោកស្រី ងួន សុភាព ប្រធានគណៈឆ្មបកម្ពុជា បានសង្កត់ធ្ងន់ថា គណៈឆ្មបដើរតួនាទីសំខាន់ ក្នុង​ការរៀបចំ និងដាក់ឱ្យអនុវត្តនូវសេចក្តីសម្រេច ប្រកាសបទបញ្ញត្តិ និងច្បាប់នានា ដែល​ពាក់ព័ន្ធ និងការងារឆ្មប ដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់នៅក្នុងប្រទេសកម្ពុជា ទាំង​ឆ្មប​ជន​ជាតិ​ខ្មែរ និងបរទេស ទាំងសេវាសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល តាមរយៈ​ព្រះ​រា​ជ​ក្រឹត្យ​ស្តីពី​ការ​បង្កើត​គណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មប ត្រូវមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេ​វា​ដែល​មាន​គុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារក ក្នុងការចូលរួមចំណែកកា​ត់​បន្ថយ​អត្រា​មរណៈ​ភាព​មាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​ក្រសួង​សុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ចំណែក​លោក ម៉ៃ ទុំ ជំនួយការតំណាង UNFPA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការ UNFPA បានដើរតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ធ្លាក់ចុះពី៤៣៧ ក្នុង១​សែន​កំណើតរស់ ចាប់តាំងពីឆ្នាំ២០០០ រហូតដល់១៥៤ ក្នុង១សែនកំណើតរស់ ក្នុងឆ្នាំ២០២១​៕
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 103 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09