ថ្ងៃទី ៖ | 07-12-2024, ដោយ Admin | 54 Views |
វិទ្យាស្ថានស្រវជ្រាវអភិវឌ្ឍន៍ជលផលទឹកសាបសហការជាមួយរដ្ឋបាលជលផលគម្រោងអច្ឆរិយទន្លេមេគង្គម..
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។
ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។
សូមបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ ធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ កាលពីពេលកន្លងទៅរួចហើយ ដោយសារត្រីនេះមានស្លាកស្មាមបំពាក់ស្លាកសញ្ញាសំគាល់ ប៉ុន្តែស្លាកសញ្ញាសំគាល់នោះបានរបូតចេញពីខ្លួនត្រីបាត់៕
|