បើយោងតាមលិខិតរបស់រដ្ឋបាលស្រុកអន្លងវែងស្តីពីករណីសំណង់កាំជណ្តើរផ្ទះដែលបានសង់បានសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋមានឈ្មោះគួយ គឹមឡេញ
និងប្រពន្ធឈ្មោះ អុីង មួយប៉រដ្ឋបាលស្រុកបានពិនិត្យឃើញថា÷សំណង់កាំជណ្តើរផ្ទះផ្នែកខាងត្បូងជាប់ផ្លូវបេតុងរបស់នាក់ទាំងពីរខាងលើបានធ្វើការសាងសង់រំលោភទៅលើចំណីផ្លូវសាធារណ:។
សំណង់នេះបានធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:និងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថភាពចរាចរណ៏របស់បងប្អូនប្រជាពលរដ្ឋទូទៅ។
ចំពោះករណីនេះកន្លងមករដ្ឋបាលស្រុកបានចាត់ឲ្យមន្រ្តីជំនាញធ្វើការអប់រំណែនាំម្ចាស់សំណង់ធ្វើការរុះរើដោយស្ម័ក្រចិត្តរួចមកហើយដែរឃើញថា÷ម្ចាស់សំណង់មិនអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញឡើយ។
១.ស្នើសុំឲ្យម្ចាស់សំណង់ធ្វើការរុះរើជាបន្ទាន់ចំពោះសំណង់កាំជណ្តើរដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណ:របស់រដ្ឋក្នុងរយ:ពេល៥ថ្ងៃគឺគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
២.ក្រោយការរុះរើម្ចាស់ត្រូវប្រមូលនៅកម្ទេចកម្ទីសំណង់ទាំងនោះទុកដាក់ឲ្យបានត្រឹមត្រូវ។
៣.ក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាមស្មារតី នៅសេចក្តីជូនដំណឹងនេះទេរដ្ឋបាលស្រុកនិងចាត់វិធានការតាមផ្លូវច្បាច់ជាធរមាន។
តែគេសង្កេតឃើញតាំងពីលោក ងួន ទ្ធារិទ្ធ អភិបាលស្រុកបានធ្វើការហាមឃាត់មិនអោយសាងសង់បន្តកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២៣។
កន្លងទៅរហូតមកដល់ថ្ងៃទី២៤ខែមករាឆ្នាំ២០២៤នេះ សំណង់ខាងលើសង់ស្ទើតែរួចជិតស្ថាពរទៅហើយមិនឃើញមានជំនាញណាមួយធ្វើការហាមឃាត់ទៀតឡើយ។
ហេតុនេះហើយសូមឯកឧត្តម សាយសំអាលរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់មេត្តជួយពិនមើលផងទាន?ព្រោះមន្រ្តីក្រោមឱវ៉ាទនៅខេត្តឧត្តមានជ័យគ្មានសមត្ថភាពក្នុងការហាមឃាត់រក្សាដីរបស់រដ្ឋបានទៀតទេ។កន្លងមលលោកគឹមគាវិនប្រធានមន្ទីរដែនដីនគររូបនីកម្ម ងសំណង់ខេត្តឧត្តមានជ័យបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថាករណីនេះជាដែនសមត្ថកិច្ចរបស់ស្រុក។
ដោយ÷ ហ៊ាន ព័រ
គេហទំព័រ រស្មីឧត្តរ